ក្លិប Athletic Club Bilbao កាលពីថ្ងៃចន្ទបានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំរហូតដល់ចុងខែមិថុនាឆ្នាំ២០២៣ ជាមួយនឹងអតីតអ្នកចាំទីរបស់ក្លឹប FC Barcelona កីឡាករ Joki Ezkeita ។
កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានបណ្តុះបណ្តាលចេញពីក្រុមយុវជននៃក្លឹប Osasuna មុនពេលចូលរួមជាមួយក្រុម Barcelona កាលពីឆ្នាំ២០១៥និងបានចំណាយពេលបួនរដូវកាលនៅជាមយយនឹងក្លឹបអ្នកមានបុណ្យនេះដែលមួយរដូវកាលក្នុងចំណោមនោះគេត្រូវបានខ្ចីជើងទៅលេងនៅក្របខ័ណ្ឌលំដាប់ទីបីជាមួយនឹងក្លឹបSegunda B។
គួរឲ្យដឹងបន្ថែមទៀតដែរថាកីឡាករអ្នកចាំទីរូបនេះបានចូលរួមជាមួយនឹងក្លឹប Athletic Bibao ក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនហើយភ្លាមក្លឹបបានដាក់លក្ខខណ្ឌទិញកីឡាកររូបនេះទៅដល់៤៥លានអឺរ៉ូផងដែរ៕
ប្រែសម្រួល:Lee