Monaco ទិញបានកីឡាករខ្សែបម្រើសញ្ជាតិប៉ទុយហ្គាល់ម្នាក់ពីក្លឹបនៅអេស្បាញ

0

ក្លិប Monaco កាលពីថ្ងៃចន្ទបានប្រកាសជាផ្លូវការថាខ្លួនបានចុះហត្ថលេខាទិញបានកីឡាករ Gelson Martins ពីក្លឹបអេស្បាញ Atletico Madrid ហើយក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលមានន័យថាខ្សែបំរើប្រយុទ្ធរូបនេះនឹងបន្តនៅជាមួយនឹងក្លឹប Ligue 1 នេះរហូតដល់ខែមិថុនាឆ្នាំ២០២៤។

គួរឲ្យដឹងដែរថាកន្លងមកកីឡាករប៉ទុយហ្គាល់រូបនេះបានលេងឲ្យក្លឹបបារាំងមួនេះត្រឹមជាកីឡាករខ្ចីជើងពីក្លិប Atletico Madrid ប៉ុណ្ណោះគិតចាប់តាំងតែពីចុងខែមករាមក។កីឡាករ Martins រដូវកាលកន្លងទៅបានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់និងបានជួយមិត្តរួមក្លឹបរកគ្រាប់បាល់បាន៤លើកក្នុងការបង្ហាញខ្លួនទាំង១៧ប្រកួតសម្រាប់ Monaco។

លើសពីនេះកីឡាករ Martins ក៏ធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិប៉ទុយហ្គាល់២១ដងមកហើយរួមទាំងការប្រកួតពានរង្វាន់ Confederations Cup ឆ្នាំ២០១៧និង World Cup កាលពីឆ្នាំ២០១៨កន្លងមក៕

ប្រែសម្រួល:Lee