គ្រូបង្វឹកសញ្ជាតិអេស្បាញវ័យ៥៩ឆ្នាំ Rafa Benitez បដិសេធបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Newcaslte និងចាកចេញជាផ្លូវការហើយពីក្លឹបកាលពីថ្ងៃអាទិត្យសប្តាហ៍មុនដោយទុកឲ្យតំណែងនេះនៅទំនេរនៅឡើយ។
អតីតកីឡាករឆ្នើមរបស់ក្លឹបកាំភ្លើងធំនិងបច្ចុប្បន្នជាគ្រូបង្វឹកក្លឹប NICE របស់បារាំងលោក Patrick Vieira ដែលជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពជាច្រើនទៀតដែលអាចនឹងមកធ្វើការជំនួសតំណែងនេះ ហើយក៏បានចេញមុខធ្វើការបដិសេធមិនចង់ធ្វើការនៅអង់គ្លេសឡើយដោយលោកបានបញ្ជាក់ទៀតថាកំពុងសប្បាយចិត្តពេលធ្វើការនៅបារាំង។
គួរឲ្យដឹងដែរថា Benitez ដែលបានចាកចេញពីតំណែងជាផ្លូវការកាលពីថ្ងៃអាទិត្យត្រូវបានគេដឹងថាធ្វើដំណើរទៅដល់ប្រទេសចិនហើយនៅថ្ងៃអង្គារនេះនឹងអាចឈានទៅដល់ការចុះសន្យាទទួលយកការងារជាគ្រូបង្វឹកនៅក្លឹបចិនមួយក្នុងតម្លៃខ្លួនរហូតទៅដល់១២លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល:Lee