ខ្សែប្រយុទ្ធហង្សក្រហម Danny Ings ទៅរួមរស់ជាមួយ Southampton

0

Danny Ings បានចូលរួមលេង​ជាមួយ Southampton ជាផ្លូវការ​ក្នុងលក្ខណៈផ្ទេរ​ជាអចិន្ត្រៃយ៍ ក្រោយបានខ្ចីជើងពី ហង្សក្រហម នារដូវកាល មុន។

កីឡាករ Ings បានចាកចេញពីហង្សក្រហម កាលពីខែសីហា ឆ្នាំ​២០១៨ ដោយលេងក្នុងលក្ខណៈខ្ចីជើង ប៉ុន្តែពេលនេះ បានចុះហត្ថលេខា ជាមួយ Southampton រយៈពេល ៣ឆ្នាំ ក្នុងតម្លៃទីផ្សារ ២០លានផោន​។
កីឡាករ​ខ្សែប្រយុទ្ធ អាយុ ២៦ឆ្នាំនេះរកគ្រាប់បាល់ជូន ពហុកីឡដ្ឋាន St Mary’s Stadium ចំនួន ៨គ្រាប់ ក្នុងចំណោម ២៥ប្រកួត នារដូវកាលកន្លង ។

Ings បានប្រាប់គេហទំព័រក្លិបថា លោកពិតជាមានអារម្មណ៍ថាល្អណាស់ ឥលូវនេះ បានចុះហត្ថលេខាពេញសិទ្ធិ ជាមួយ Southampton ហើយពិតជាមានអារម្មណ៍អស្ចារ្យ ខុសពីប៉ុន្មានឆ្នាំមុនឆ្ងាយណាស់ ដោយកាលនោះមានអារម្មណ៍ថា បាក់ទឹកចិត្ត៕