ភ្នំពេញ៖ «នេះជានិស្ស័យ» គឺជា MV Pre-wedding របស់គូស្នេហ៍មួយគូ ដែលកំពុងវាលុកនៅលើបណ្តាញសង្គម ដោយបានបង្ហាញពី និស្ស័យ អតីតកាលមកដល់ បច្ចុប្បន្នកាល ។
តាមរយៈវីដេអូឃ្លិប Pre-wedding នេះ បានបង្ហាញពីសកម្មភាព នៃគូស្នេហ៍នេះ ស្គាល់គ្នា និងជាគូស្នេហ៍ តាំងពីអតីតជាតិ នាសម័យបុរាណកាល រហូតដល់សម័យ អតីតដោយបានស្គាល់គ្នាម្តងទៀត ដែលគេហៅថាគូព្រេងមិនព្រាត ដល់ណាដល់ហ្នឹង ហើយក៏បានចាប់ដៃគូគ្នា ម្តងទៀត ក្នុងនាម ជាគូស្នេហ៍ភក្តី សម័យអ៊ីនធឺណេត ។
សម្រាប់ វីដេអូឃ្លិប Pre-wedding នេះទទួលបានការសរសើរថា ធ្វើបានល្អ មើលទៅប្លែកភ្នែក ដែលកំពុងឆក់យកបេះដូង អ្នកប្រើប្រាស់បណ្តាញ សង្គម ។
Pre-wedding នេះ និពន្ធសាច់រឿង បទចម្រៀងនិងដឹកនាំសម្តែងដោយលោក លី ស៊ីនហួន ថតនិងកាត់តដោយលោក រក្សា តួសម្ដែងប្រុសលោក ជា វ៉ាន់សាន្ត តួសម្ដែងស្រី រាជិនី ដែលជាគូស្នេហ៍ពិតៗ ៕
លោក លី ស៊ុនហួន អ្នកនិពន្ធនៅហង្សមាស
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖









