កីឡាករ Antoine Griezmann នឹងត្រូវទៅបើកប្រាក់កម្រៃថ្មីនៅក្លិប Barcelona ក្រោយពីបានយល់ព្រមចុះហត្ថលេខាជាមួយក្លិបយក្សអេស្ប៉ាញ រយៈពេល ៥ឆ្នាំ។ សម្រាប់តម្លៃដែលផ្លាស់មកលេងគឺ ១០៧ លានផោន មកពី AT ។នេះបើយោងតាមសារព័ត៌មា Barca ។
កីឡាករសញ្ជាតិបារាំងរូបនេះ កន្លងទៅបានបង្ហញឆន្ទះ នឹងធ្វើការផ្លាស់ពីអតីតក្លិបរបស់ខ្លួន ទៅកាន់ក្លិបបន្ទាប់ ក្រោយពីលេងឲ្យក្លិប Atletico Madrid បានរយៈពេល ៥ឆ្នាំ។
ដោយឡែកសារព័ត៌មាន The Sun វិញ បានចុះផ្សាយថា Griezmann នឹងទទួលបានប្រាក់ប្រចាំឆ្នាំពី Camp Nou ចំនួន ១៥លានផោន។