ក្លិប Roma ទិញបានកីឡាករ Amadou Diawara ពីក្លិប Napoli ក្នុងតម្លៃខ្លួន ២១លានអឺរ៉ូ។
ខ្សែប្រយុទ្ធសញ្ជាតិហ្គីណេរូបនេះកំពុងជាប់កាតព្វកិច្ចជាតិ Africa Cup of Nations ហើយក៏បានកុងត្រាជាមួយ Roma ក្នុងរយៈពេល ៥ឆ្នាំ។
Diawara បច្ចុប្បន្នទើបតែអាយ ២១ឆ្នាំ ។
លោក Guido Fienga នាយកប្រតិបត្តិរបស់ក្លិប បានឲ្យដឹងថា យើងបាននាំយក Amadou មកកាន់ក្លិបហើយពេលនេះ គាត់ជាកីឡាករដ៏ឆ្លាតវៃ ដែលបានលេងនៅលើទឹកដីអ៊ីតាលីជាច្រើនឆ្នាំ។