Kovacic ក្លាយជាកីឡាករពេញសិទ្ធរបស់ តោខៀវ ក្រោយខ្ចីជើងពី Real Madrid

0

Mateo Kovacic បានបំពេញឯកសារ​អចិន្ត្រៃយ៍ភាព បន្តស្នាក់នៅ​ជាមួយ តោខៀវ ក្រោយ កម្ចីជើងពី Real Madrid រដូវកាលមុន។
តោខៀវ ត្រូវបាន FIFA បញ្ចប់ការកុងត្រានាំចូលកីឡាករថ្មី ចូល ចំនួន ២ទីផ្សារ​ដោះដូរ ក៏ព្រោះតែពួកគេធ្វើខុសលក្ខណ្ឌបញ្ចូលឈ្មោះ កីឡាករ អាយុក្រោម ១៨ឆ្នាំ។

ថ្វីបើអ៊ីចឹងមែន ប៉ុន្តែ Mateo Kovacic បានចុះហត្ថលេខាជាផ្លូវការ​ជាមួយក្លិប ក្រោយពីលេងនៅ Stamford Bridge រដូវកាលមុនលក្ខណៈខ្ចីជើង នោះ​។ តោខៀវ Chelsea បានកុងត្រាកីឡាករ​សញ្ជាតិក្រូអាតនេះ ក្នុងលក្ខណៈគ្មានកម្រៃទីផ្សារ ដោយរបាយការណ៍បញ្ជាក់ថា តោខៀវនឹងអាច ឲ្យកីឡាក​ររូបនេះ ក្នុងរង្វង់ទឹកប្រាក់ ៤០លានផោន។

កីឡាករអាយុ ២៥ឆ្នាំ រូបនេះ បានជួយតោខៀវលើកពាន Europa League នឹងឈានដល់ឈានដល់វគ្គផ្តាច់ព្រ័ត្រពាន EFL Cup ​ហើយក៏បានបង្ហាញខ្លួនចំនួន ៣២ លើកជាមួយលីកកំពូលអង់គ្លេស៕