ព័ត៌មានចុងក្រោយបានចុះផ្សាយឲ្យដឹងថា Luca Pellegrini របស់ក្លិប Roma បានចុះហត្ថលេខាព្រមព្រៀងជាមួយក្លិប Juventus ។
ខ្សែការពារអាយុ ២០ឆ្នាំ ក្នុងតំបន់ខាងឆ្វេង បានឆ្លងកាត់ការពិនិត្យសុខភាព នាថ្ងៃអាទិត្យម្សិលមិញ ដោយព្រមព្រៀងចុះហត្ថលេខាជាមួយ ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី រយៈពេល ៤ឆ្នាំ ។
ក្លិប Juventus បានប្រកាសថា តម្លៃ ២២លានអឺរ៉ូ នឹងត្រូវចំណាយជូន ទៅក្លិប Roma ក្នុងរយៈពេល ៣ឆ្នាំជាមួយ Luca Pellegrini ទន្ទឹមជាមួយគ្នានេះដែរសម្រាប់ការផ្ទេរកីឡាករខ្សែកាពារ Spinazzola របស់ Juventus ទៅកាន់ Roma វិញ ក្នុងតម្លៃ 29.5 លានអឺរ៉ូ ក្នុងរយៈពេល ដូចគ្នា៕