មកដល់ពេលនេះក្លឹបយក្សអេស្បាញ Real Madrid និងកីឡាករ Paul Pogba នៅតែបន្តព័ត៌មាននៃការផ្ទេរមកលេងអេស្បាញដដែលប៉ុន្តែក្លឹបអ្នកមានមួយនេះនឹងមិនរងចាំរហូតដល់នាទីចុងក្រោយនៃការដោះដូរកីឡាករឡើយដែលមានន័យថាក្លឹបបានកំណត់បានកីឡាករគោលដៅថ្មីម្នាក់ផងដែរដើម្បីជំនួស។
ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាលោក Zidane បានមើលឃើញកីឡាករម្នាក់ដើម្បីជំនួសប្រសិនបើការចចារទិញ Pogba ប្រព្រឹត្តបរាជ័យហើយថែមទាំងមានតម្លៃល្អជាងថែមទៀតផង។Donny van de Beek កីឡាករឆ្នើមរបស់ក្លឹប Ajax ត្រូវបានគេជឿជាក់ថាមានតម្លៃធូរថ្លៃជាង Pogba ដែល Man United កំពុងទាមទារតម្លៃរហូតទៅដល់១៥០លានផោន។
Donny van de Beek ត្រូវបានគេជឿជាក់ថាមានតម្លៃប្រមាណជា៥០លានផោនក្រោយពេលដែលរូបគេបានជួយក្លឹប Ajax លើកពានកំពូលហុល្លង់និងជួយក្លឹបឡើងទៅវគ្គ Champion League ដោយយកឈ្នះប្រកួតជាមួយនឹង Real Madrid ផងដែរ៕
ប្រែសម្រួល:Lee
