Celta Vigo ទិញ Denis Suarez ពី Barcelona ជាផ្លូវការ

0

ក្លិប Celta Vigo បានព្រមព្រៀងចុះហត្ថលេខាទិញយកកីឡាករ Denis Suarez ពី Barcelona ក្នុងតម្លៃ ១៦លានអឺរ៉ូ​។
កីឡាករ​ខាងលើត្រូវបានក្លិបកាំភ្លើងធំខ្ចីជើងនៅរដូវកាល 2018-19 ប៉ុន្តែបង្ហាញខ្លួនលេងបានតែ ៤លើក ដោយសារតែមានបញ្ហារបួសក្រលៀន។

ក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ក្លិប Barcelona បានឲ្យដឹងថា ក្លិបពិតជាអរគុណចំពោះ Denis Suarez សម្រាប់ការប្តេជ្ញាចិត្តរបស់គាត់ ហើយជូនពរ​ឲ្យគាត់ជោគជ័យនាពេលអនាគត៕