Chelsea បដិសេធសំណើរចុងក្រោយរបស់ Bayern Munich សុំទិញ Callum Hudson

0

ប្រភពព័ត៌មានចុងក្រោយដែលចេញផ្សាយនៅអង់គ្លេសចុងសប្តាហ៍នេះបានអះអាងថាក្លឹបតោខៀវ Chelsea នៅតែបដិសេធលក់កីឡាករវ័យក្មេងអង់គ្លេស Callum Hudson ដដែលទោះបីជា Bayner Munich បានដាក់សំណើរថ្មីមួយទៀតក្តីដើម្បីទិញកីឡាកររូបនេះទៅអាល្លឺម៉ង់។

សំណើរចុងក្រោយដែលមានតម្លៃ២២,៥លានផោនសុំទិញ Hudson វ័យ១៨ឆ្នាំរូបនេះមិនមែនលើកទី១ឡើយដែលតោខៀវ Chelsea បានបដិសេធជាមួយនឹង Bayern Munich ដោយក្នុងនោះកាលពីខែមករាកន្លងទៅក្លឹបជើងឯកអាល្លឺម៉ង់រូបនេះក៏ធ្លាប់បានបរាជ័យដូចគ្នានេះដែរ។

ប្រភពដដែលបានសរសេរទៀតថាក្នុងពេលដែលក្លឹបអង់គ្លេសរូបនេះមិនអាចទិញកីឡាករចំណូលថ្មីបានដោយសារបំរាមរបស់ UEFA ផងនិងទើបតែលក់ Hazard ទៅឲ្យ Real Madrid ផងមានន័យក្លឹបមិនអាចបាត់បង់ខ្សែប្រយុទ្ធវ័យក្មេងនេះទៀតឡើយ៕

ប្រែសម្រួល:Lee