អតីតវិរៈបុរសក្លឹបលោក Gianfranco Zola ដែលបានទទួលការងារជាជំនួយការគ្រូបង្វឹកក្លឹបតោខៀវ Chelsea ពេញមួយរដូវកាលមុនជាមួយលោក Sarri នោះគ្រោងនឹងធ្វើការចាកចេញពីក្លឹបមុនការមកដល់នៃគ្រូបង្វឹកថ្មី។
កុងត្រារបស់លោក Zola ដែលមានសុពលភាពត្រឹមចុងសប្តាហ៍នេះបានថែមទាំងបដិសេធមិនទទួលយកការងារជាទូតប្រចាំក្លឹបឡើយនិងសុខចិត្តលះបង់ឱកាសនេះចោលតែម្តងដោយសង្ឃឹមថានឹងអាចស្វែងរកកន្លែងសម្រាប់អាជីពជាគ្រូបង្វឹកនៅក្លឹបផ្សេង។
គេជឿជាក់ការប្រកាសឈ្មោះគ្រូបង្វឹកថ្មីនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះជាមិនខានដោយក្នុងនោះគេជឿជាក់ថាមិនមានតំណែងបេក្ខភាពណាដែលកំពុងនាំមុខគ្រូបង្វឹកក្លឹប Derby County បច្ចុប្បន្នគឺលោក Frank Lampardឡើយ៕
ប្រែសម្រួល:Lee