គ្រូប៉ារ៉ាហ្គាយប្រាប់កូនក្រុមកុំឲ្យភ័យខ្លាចចំពោះម្ចាស់ផ្ទះប្រេស៊ីល

0

ការប្រកួតវគ្គ ១ភាគ៤ នៃពានរង្វាន់ Copa America ដែលធ្វើឡើងនាព្រឹកថ្ងៃសុក្រនេះគឺជាប្រកួតរវាងម្ចាស់ផ្ទះប្រេស៊ីលជាមួយនឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ។

គ្រូបង្វឹកជម្រើសជាតិប៉ារ៉ាហ្គាយលោក Eduardo Berizzo នៅមុនការប្រកួតបានលើកទឹកចិត្តដល់កូនក្រុមរបស់ខ្លួនមិនឲ្យមានទឹកចិត្តភ័យខ្លាចចំពោះម្ចាស់ផ្ទះដែលជាម្ចាស់ពានរង្វាន់ពិភពលោក៥សម័យនេះឡើយ។

គួរបញ្ជាក់ឲ្យដឹងដែរថាប៉ារ៉ាហ្គាយឡើងមកដល់វគ្គនេះក្រោយរកបានពិន្ទុពីការប្រកួតស្មើ២ប្រកួតក្នុងចំណោមការប្រកួតទាំង៣វគ្គចែកពូលខណៈដែលម្ចាស់ផ្ទះប្រេស៊ីលរកពិន្ទបានដោយការប្រកួតឈ្នះ២ប្រកួតនិងស្មើមួយប្រកួត៕

ប្រែសម្រួល:Lee