ខ្សែបម្រើក្លឹប Manchester City កីឡាករ Fernandinho ត្រូវបានប្រេស៊ីលដកឈ្មោះចេញពីការប្រកួតវគ្គ១ភាគ៤នៃព្រឹត្តិការណ៍ Copa America របស់ខ្លួនប្រឆាំងនឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយនាព្រឹកថ្ងៃសុកនេះដោយសាររបួសក្បាលជង្គង់។
Fernandinho បានទាំងខកខានការទទួលលជ័យជម្នះ៥ទល់នឹង០លើក្រុមប៉េរូកាលពីថ្ងៃសៅរ៍ដោយសារតែការឈឺចាប់ជង្គង់ស្តាំរបស់គាត់ហើយបើទោះបីជាការព្យាបាលដោយចលនាយ៉ាងខ្លាំងក៏ដោយកីឡាករវ័យ៣៤ ឆ្នាំរូបនេះមិនអាចជាសះស្បើយការប្រកួតនៅកីឡាដ្ឋាន Arena do Gremio ឡើយ ។
កីឡាកររូបនេះនឹងត្រូវជំនួសដោយកីឡាករ Allan របស់ក្លិប Napoli។ Allan ដែលបានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធត្រូវបានប្តូរតួនាទីមកជាខ្សែការពារដោយគ្រូបង្វឹករបស់ក្លឹប Napoli លោក Carlo Ancelotti កាលពីរដូវកាលមុនប៉ុន្តែជាលទ្ធផលគេបានបង្ហាញពីប្រសិទ្ធភាពខ្ពស់នៅក្នុងតួនាទីនេះមួយនេះ៕
ប្រែសម្រួល:Lee