Cillessen ផ្លាស់ទៅលេង Valencia ជាផ្លូវការក្នុងតម្លៃជិត៤០លានដុល្លារ

0

ក្លិប Valencia បានទិញយកអ្នកចាំទីអន្តរជាតិហុល្លង់ Jasper Cillessen ជាផ្លុវការហើយពីក្លិប FC Barcelona ក្នុងតំលៃមួយដែលត្រូវបានគេគិតថាមានប្រហែលជា៣៩,៧លានដុល្លារអាមេរិកហើយអ្នកចាំទីវ័យ៣០ឆ្នាំរូបនេះបានយល់ព្រមកិច្ចសន្យារយៈពេល៤ឆ្នាំនៅទីនោះ។

កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាក្លិប Barcelona រកបានប្រាក់ចំណូលប្រហែល២០ លានអឺរ៉ូក្រោយពេលដែលខ្លួនបានទិញអ្នកចាំទីរូបនេះក្នុងតម្លៃ១៥លានអឺរ៉ូពីក្លឹប Ajax កាលពីឆ្នាំ២០១៦មកម្ល៉េះ។

ក្នុងពេលជាមួយគ្នានេះផងដែរគេក៏បានជឿជាក់ថាដែរថាBarcelonaក៏នឹងត្រូវចំណាយប្រាក់ផ្ទេរភាគច្រើនបំផុតដើម្បីចចារទិញយកអ្នកចាំទីប្រេស៊ីលកីឡាករ Norberto Neto របស់ Valencia មកជំនួសតំណែងនេះវិញផងដែរ៕

ប្រែសម្រួល:Lee