Edinson Cavani មានក្រុមជាច្រើនកំពុងទាក់ទង ដែលក្នុងនោះក៏មានក្លិប Atletico Madrid ផងដែរ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះចង់ឲ្យកុងត្រាជាមួយក្លិប ចប់នៅឆ្នាំ ២០២០ សិន ។ ដូច្នេះទើបគាត់អាចចរចារជាមួយក្លិបថ្មី ដែលមានសក្តានុពល ។
Cavani បាននិយាយថា លោកនៅសល់កុងត្រារយៈពេល ១ឆ្នាំទៀតជាមួយក្លិប ហើយគំនិតខ្ញុំគឺនៅលេងទីនេះសិន ។
ខ្សែប្រយុទ្ធរបស់ PSG បានបន្តថា ក្រោយពីយកឈ្នះទៅលើ ឈីលី ក្នុងការប្រកួតពានរង្វាន់ កូប៉ាអាម៉េរិកខា យើងនឹងឃើញអ្វីកើតឡើង ។
តារាបាល់ទាត់អាយុ ៣២ឆ្នាំ បានប្រាប់ beIN Sports France ថា មុនបញ្ចប់រដូវកាលទៅថ្មីៗ ខ្ញុំបាននិយាយជាមួយក្លិបហើយ ដោយចង់នៅ PSG ក្នុងឆ្នាំនេះ ។ លោកថា លោកពិតជាសប្បាយរីករាយ ក៏ព្រោះតែក្នុងពិភពបាល់ទាត់មានភាពច្របូកច្របល់។
គាត់បានប្រាប់ MARCA ថា គាត់ស្រលាញ់លីគនៅ La Liga ប៉ុន្តែមិនមានក្លិបនៅទីនោះអាចទិញគាត់បាន ។ នេះអាចជាមូលហេតុដែល ធ្វើឲ្យ Cavani ទម្លាក់ខ្លួនមកជាកីឡាករដែលគ្មានតម្លៃក្នុងទីផ្សារផ្ទេរ ដើម្បីបង្កងាយស្រួលឲ្យក្លិបនៅអេស្ប៉ាញទិញយក៕