FRANK LAMPARD នឹងចាប់អាជីព ការងារជាមួយតោខៀវនាសប្តាហ៍ក្រោយ ដោយកុងត្រារយៈពេល ៣ឆ្នាំ ដែលមានតម្លៃខ្លួនសរុបរហូតដល់ទៅ 5.5 លានផោន ដែលដូចគ្នាទៅនឹងលោក Sarri ដែរ។
អតីតកីឡាករជើងចាស់របស់តោខៀវ Lampard ដោយរកឃើញកន្លែងឈរជើងធំ ក្រោយពីលេងបាន ១៣ឆ្នាំជាមួយក្លិប នឹងបានដឹកនាំ Derby ជោគជ័យ នារដូវកាលដែលបញ្ចប់ទៅថ្មីៗ។
ម្សិលមិញនេះដែរថ្នាក់ដឹកនាំកំពូលរបស់ Derby County បានឲ្យខាងក្លិបតោខៀវ ជួបពិភាក្សាការងាររឿងនេះ។
សម្រាប់តោខៀវ នឹងហ្វឹកហាត់ត្រៀមរដូវកាលថ្មី នៅថ្ងៃសុក្រខាងមុខ។ ប៉ុន្តែលោក Lampard នឹងចូលទៅដឹកនាំការហ្វឹកហាត់ របស់កូនក្រុម នៅដើមសប្តាហ៍ក្រោយ ៕