Everton ទិញបានកីឡាករពី Barcelona បានសម្រេច​ក្រោយខ្ចីជើងលេងរដូវកាលមុន

0

Everton បានសម្រេចការងារចុងក្រោយមួយទៀតហើយ ដោយបានចុះហត្ថលេខានាំយកកីឡាករ Andre Gomes ពីក្លិប Barcelona ក្នុងតម្លៃខ្លួន ២២ លានផោន ក្រោយពីជោគជ័យក្នុងលក្ខណៈលេងខ្ចីជើង​។​
Andre Gomes ត្រូវបានក្លិបពីរនៅអង់គ្លេសចាប់អារម្មណ៍ដូចគ្នាក្រៅពីក្លិបខាងលើ គឺមាន Tottenham និង West Ham តែឥលូវនេះ គាត់បានចុះ ហេត្ថលេខា​ជាមួយពហុកីឡដ្ឋាន Goodison Park រយៈពេល ៥ឆ្នាំ​។

ខ្សែបម្រើសញ្ជាតិព័រទុហ្កាលនេះ បានបង្ហាញខ្លួនលេងឲ្យ Everton ចំនួន ២៩លើក ក្រោយពីខ្ចីជើងលេងពី Barcelona កាលពីខែសីហា ឆ្នាំ​២០១៨ ។
Gomes បានប្រាប់គេហទំព័រក្លិបថា ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចុះហត្ថលេខាជាមួយក្លិប Everton ហើយខ្ញុំពិតជាសប្បាយរីក ណាស់ ដែលបានធ្វើវាឡើង។ លោកថា មហិច្ឆិតាចង់មកទីនេះ មិនមែនតែសម្រាប់តែលោកម្នាក់នោះទេ ដោយមានកីឡាករច្រើនណាស់ ហើយអ្នកគាំទ្ររបស់ក្លិបពិតជាសប្បាយរីករាយ៕