ខ្សែបម្រើឆ្នើមរបស់មេឃខៀវបន្តលេងមួយរដូវកាលទៀតមុនសម្រេចចិត្តចាកចេញ

0

David Silva ខ្សែបម្រើដ៏មានសក្តានុពលរបស់ ក្លិបមេឃខៀវបានធ្វើការបញ្ជាក់ថានឹងលេង​នៅរដូវកាលចុងក្រោយជាមួយក្លិបនារដូវកាល 2019-2020 ។

កីឡាករ​អាយុ ៣៣ឆ្នាំត្រូវបានគេចាត់ទុកជាកីឡាករល្អម្នាក់ ចំណោមកីឡាករឆ្នើម ក្នុងប្រវត្តិសាស្ត្រនៃក្លិប ដែលជួយឲ្យក្លិបលើកពានលីគកំពូល​អង់គ្លេសចំនួន ៤ រួមទាំងពាន FA Cups និង EFL Cups ចំនួន ៤ ។
ប៉ុន្តែអតីតកីឡាករជម្រើសជាតិអេស្ប៉ាញ ដែលចូលរួមលេង​ឲ្យក្លិបតាងពីឆ្នាំ ២០១០ ក្រោយចាកចេញពី Valencia បានធ្វើការសម្រេចចិត្ត ដោយយុទ្ធនាការប្រយុទ្ធនាងពេលខាងមុខជា ឱកាសចុងក្រោយរបស់លោកនៅជាមួយមេឃខៀវ​។

Silva នឹងមិនចុះហត្ថលេខាជាមួយក្លឹបក្នុងក្របខ័ណ្ឌ Premier League ផ្សេងទៀតឡើយនៅពេលកិច្ចសន្យាផុតកំណត់ជាមួយ Man Ciy។
កីឡាករ Silva បានថ្លែងប្រាប់អ្នកសារព័ត៌មានថា​ នេះជាពេលចុងក្រោយ ១០ឆ្នាំ​សម្រាប់ខ្ញុំគឺគ្រប់គ្រាន់ហើយ ។ លោកថា ដំបូងក្លិបបានព្យាយាម សុំបន្តកុងត្រា​ជាមួយលោកពីរឆ្នាំ ប៉ុន្តែលោកបានសម្រេចចិត្តហើយថា មិននៅទេ៕