ជ័យជំនះចុងក្រោយល្អខ្លាំងមែនប៉ុន្តែ Countinho ថាប្រេស៊ីលនៅមិនទាន់ដល់ចំណុចកំពូលឡើយ

0

Philippe Coutinho ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ជម្រើសប្រេស៊ីលបាននិយាយកាលពីថ្ងៃចន្ទថាការទទួលជ័យជម្នះ៥ទល់នឹង០ទៅលើប្រទេសប៉េរូកាលពីថ្ងៃសៅរ៍បានផ្តល់ឱ្យម្ចាស់ជើងឯកពិភពលោក ៥សម័យនេះនូវទំនុកចិត្តថ្មីឡើងវិញខណៈនឹងបន្តទៅជុំបន្ទាប់នៃក្របខ័ណ្ឌ Copa America ។

ក្រុមម្ចាស់ផ្ទះបានផ្តួលក្រុម Bolivia ក្នុងលទ្ធផល៣ទល់នឹង០នៅក្នុងការប្រកួតបើកឆាករបស់ពួកគេមុនពេលដែលពួកគេបានត្រឹមខកចិត្តក្នុងលទ្ធផល០ស្មើជាមួយវេណេហ្ស៊ុយអេឡា។ ប៉ុន្តែ Coutinho បាននិយាយថាការទទួលជ័យជម្នះយ៉ាងខ្លាំងក្លាទៅលើក្រុមប៉េរូបានបង្ហាញឱ្យឃើញថា ប្រេស៊ីលកំពុងស្ថិតលើផ្លូវត្រូវនៅមុនពេល quarterfinal នៅថ្ងៃព្រហស្បតិ៍នេះនៅលើគូប្រកួតដែលមិនទាន់កំណត់នៅឡើយ។

ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona រូបនេះថែមទាំងប្រាប់អ្នកសារព័ត៌មានថាប្រេស៊ីលបានជួបការប្រកួតដ៏លំបាកចំនួនបីលើកមកហើយទោះលទ្ធផលល្អប្រសើរមែនប៉ុន្តែយើងសង្ឃឹមភាពរីកចំរើនរបស់យើងនឹងមានភាពប្រសើរឡើងថែមទៀតជាងនេះទៀតនាពេលប្រកួតបន្ទាប់៕

ប្រែសម្រួល:Lee