Liverpool ត្រៀមលុយ ៤៥លានផោន ទិញកីឡាករខ្សែការពារស្លាបម្នាក់ជំនួស Alberto Moreno

0

របាយការណ៍ចេញផ្សាយក្នុងប្រទេសអង់គ្លេសសប្តាហ៍នេះបានអះអាងថាក្លឹបហង្សក្រហម Liverpool ទើបតែបានកំណត់គោលដៅកីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Real Betis ដើម្បីមកជំនួសតំណែងកីឡាករ Alberto Moreno ដែលបានសម្រេចចិត្តចាកចេញពីក្លឹបទៅហើយនោះ។

ការផ្ទេរមកលេងជាមួយនឹងក្លឹបហង្សក្រហមនេះមិនមែនមានន័យថាកីឡាករ Junior Firpo នឹងអាចក្លាយទៅជាជម្រើសទី១របស់លោក Klopp ឡើយដោយ Andy Robertson គឺមានឈ្មោះជាកីឡាករបណ្តូលចិត្តរបស់គ្រូបង្វឹកនេះទៅហើយប៉ុន្តែដោយសារតែ Moreno ចាកចេញម្ល៉ោះហើយតំណែងសម្រាប់បម្រុងគឺមានភាពខ្វះខាត។

Firpo វ័យទើបតែ២២ឆ្នាំបានបង្ហាញខ្លួនបានយ៉ាងល្អសម្រាប់ក្លឹប Real Betis កាលពីរដូវកាលមុននឹងអាចមានតម្លៃប្រមាណជា៤៥លានផោននៅក្នុងទីផ្សារបច្ចុប្បន្ន៕

ប្រែសម្រួល:Lee