តាមពិត Lampard បានប្រាប់កូនក្រុមនៅ Derby County រួចហើយថានឹងត្រូវចាកចេញ

0

ប្រភពព័ត៌មានដ៏ច្បាស់ការមួយរបស់អង់គ្លេសបានផ្សាយឲ្យដឹងថាក្នុងពេលដែលពាក្យចចាមអារ៉ាមកាន់តែខ្លាំងឡើងអំពីការវិលត្រឡប់របស់វិរៈបុរសក្លឹបតោខៀវ Chelsea លោក Frank Lampard នោះជាក់ស្តែងបុរសរូបនេះបានថ្លែងប្រាប់កូនក្រុមរបស់ខ្លួននៅ Derby County ហើយថានឹងចាកចេញប្រសិនបើលោក Roman Abramovich នឹងផ្តល់សំណើរមួយដូចនឹងអ្វីដែលខ្លួនចង់បាននោះ។

ទាំងលោក Abromovich និង Lampard ត្រូវបានគេដឹងថាបានជួបពិភាក្សាគ្នានៅលើនាវាទំនើបតម្លៃ៨០លានផោនរបស់ម្ចាស់ក្លឹបរូបនេះ។ទាំងអ្នកគាំទ្រក្លឹបនិងកីឡាកររបស់ក្លឹបគឺមិនមានអ្នកណាជំទាស់នឹងបេក្ខភាពបុរសម្នាក់នេះឡើយ។Lampard គឺជាកីឡាករដ៏ឆ្នើមនៅ Stamford Bridge កាលពី១៣ឆ្នាំមុនហើយនៅតែមានឈ្មោះជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបគឺ២១១គ្រាប់។

ទោះបីជាការប្រកាសណាមួយនៅមិនទាន់បានធ្វើក្តីប៉ុន្តែគេជឿជាក់ថាក្លឹបតោខៀវ Chelsea នឹងត្រូវបង់ប្រាក់ពិន័យប្រមាណជា៤លានផោនសម្រាប់ Derby Countyចំពោះកុងត្រាដែលនៅសេសសល់រយៈពេល២ឆ្នាំកន្លះទៀតនោះ៕

ប្រែសម្រួល:Lee