ភ្នំពេញ៖ ក្រោយសាចទឹកដាក់គ្នា ក្នុងជម្លោះអតីតគ្រួសាររបស់លោក ថៃ នរៈសត្យា ក៏ស្រាប់តែពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុ ដែលត្រូវដកអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្បៈចេញពីតំណែង ។
នៅលើផេកលោក ដួង តារា បានសរសេរថា នៅ១ម៉ោងមុន នេះ នៅក្នុងផេកខ្ញុំបាទ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ច្បាស់អំពីមូលហេតុនៃការដក លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ពីក្រសួងវប្បធម៍ ដែលមាខ្លឹមសារដើមទាំងស្រុងខាងក្រោមៈ
*************************************************
Hun Sen: សុំកុំប្រកែកគ្នានិងចោទប្រកាន់គ្នាពីរឿង
លោកថៃ នរៈសត្យាត្រូវដកចេញពីដំណែង។ក្នុងឋានះជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការ
ដកតំណែងនេះ។
ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំក្រសួងវប្បធម៏
មានភាពស្អាតស្អំ។
ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់និងបន្តដកចេញនៅពេលខាងមុខ។នេះជាអភិក្រមទី៥គឺការ(វះកាត់)៕