Arsenal នឹងប្រគល់តំណែងប្រធានក្រុមទៅឲ្យ Xhaka ដើម្បីបង្ការការចង់បានរបស់ Atletico Madrid

0

មកដល់ពេលនេះក្លឹបយក្សអេស្បាញ Atletico Madrid គឺកាន់តែខិតជិតទៅនឹងការបាត់បង់កីឡាករឆ្នើម Rodri ទៅឲ្យក្លឹបមេឃខៀវ Man City ហើយនាពេលខាងមុខនេះក្នុងតម្លៃ៦២,៥លានផោន។

ជាកិច្ចការងារត្រៀមជាមុនប្រធានក្លឹបលោក Atletico Madrid បានធ្វើការចុះបញ្ជីកីឡាករគោលដៅថ្មីហើយដើម្បីជំនួសតំណែងនោះហើយក្នុងនោះគេបានដឹងថាកីឡាករ Xhaka របស់ក្លឹបកាំភ្លើងធំ Arsenal ឬក៏ Marcos Llorente របស់ Real Madrid។

ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាគ្រាន់តែលឺដំណឹងនេះភ្លាមក្លឹបកាំភ្លើងធំ Arsenal ហាក់មិនមានបំណងចង់បាត់បង់កីឡាកររូបនេះឡើយដោយក្នុងនោះបានត្រៀមតំណែងជាប្រធានក្រុមជូនទៅដល់កីឡាករជនជាតិស្វីសនេះថែមទៀតផងធ្វើយ៉ាងណាទាក់ចិត្តគេឲ្យបន្តលេងនៅទីនេះ៕

ប្រែសម្រួល:Lee