អតីតកីឡាករបិសាចក្រហម និងជាគ្រូបង្វឹកជម្រើសជាតិស្ត្រីអង់គ្លេស​ សរសើរក្រុមជម្រើសជាតិស្ត្រីចិនថាល្អ

0

Phil Neville អតីតកីឡាករឆ្នើមរបស់បិសាចក្រហម ដោយបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិស្ត្រីអង់គ្លេស បាននិយាយថា ក្រុមជម្រើសជាតិស្ត្រីចិន ជាក្រុមមួយដ៏ល្អ ក្នុងការប្រកួតពាន FIFA Women’s World Cup ។​

ក្រុមបាល់ទាត់ស្ត្រីរបស់អង់គ្លេស បានឈ្នះទៅលើជប៉ុនក្នុងលទ្ធផល 2-0 សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ ហើយឡើងទៅគ្រងតំណែង ក្នុងពូល D ។
ដោយឡែកក្រុមជម្រើសជាតិស្ត្រីចិនវិញ បច្ចុប្បន្នស្ថិតនៅគ្រុប B មានលេខរៀងទី​៣ នឹងជាក្រុមដែលមានសក្តានុពល នាំមុខអង់គ្លេសនៅការប្រកួត វគ្គ ១៦ក្រុមចុងក្រោយ។​

លោក Neville បាននិយាយថា ក្រុមជម្រើសជាតិស្ត្រីចិន នឹងក្លាយជា​ក្រុមមួយដ៏ល្អ ដែលនឹងធ្វើឲ្យយើងមានការប្រកួតស្វិតស្វាញជាមួយពួកគេ ដោយកន្លងទៅឃើញស្រាប់ហើយពួកគេធ្វើបានយ៉ាងល្អជាមួយអេស្ប៉ាញ ។
គ្រូបង្វឹកជម្រើសជាតិស្ត្រីអង់គ្លេសបានបន្តទៀតថា យើងបានមើលការប្រកួត របស់គេ ជាមួយអេស្ប៉ាញហើយ ពួកគេលេងបានល្អ ។ ដែលទាំងនេះ យើងឃើញថាក្រុមចិនមានបច្ចេកទេស ល្អ អ៊ីចឹងយើងត្រូវតែផ្តោតអារម្មណ៍សម្រាប់ការប្រកួត​ជាមួយពួកគេ​៕