លោក ដួង តារា ចេញសារបញ្ជាក់ការពិតជុំវិញការចោទប្រកាន់របស់លោក ថៃ នរៈសត្យា

0

ភ្នំពេញ៖ លោក ដួង តារា ដែលជាគេស្គាល់យ៉ាងច្បាស់ថា​ជា​អ្នកគ្រប់គ្រងផេកហ្វេសប៊ុកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខ​ស្រាយបញ្ជាក់ការពិត ជុំវិញការចោទប្រកាន់របស់លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ។

លោក ដួង តារា បានសរសេរនៅលើហ្វេសប៊ុកលោកនារសៀលថ្ងៃទី​២០ ខែមិថុនា​នេះឲ្យដឹងថា ៖
អាសំណព្វ និង អាសង្ហារ
កាលពីព្រឹកមិញ បងប្រុស ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ បានសរសេរសារលើហ្វេសប៊ុគគាត់ដោយប្រើពាក្យសំដីដែលប្អូនគិតថាមិនសមរម្យ ហើយជាលក្ខណៈមានចេតនាមួលបង្កាច់បង្ខូចឈោ្មះ និងកិត្តិយសប្អូនដោយហៅសុទ្ឋតែពាក្យ (វា) (អា)។ បងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ ហើយបងមានអាយុច្រើនជាងប្អូន។ ខ្ញុំនិងគ្រួសារបងយើងរាប់អានគ្នាយូរហើយដែរ។ ខ្ញុំក៏គោរពស្រឡាញ់បង ហើយចង់ឃើញក្រុមគ្រួសារបង និងក្មួយៗសុខសប្បាយ។

ប្អូនសោកស្តាយចំពោះរឿងរ៉ាវគ្រួសារបង។ ប្អូននៅតែគោរពស្រឡាញ់បងទាំងពីរ និងក្មួយៗ ទោះបីបងនិយាយពាក្យមិនល្អមួលបង្កាច់កេរ្ត៍ឈ្មោះប្អូនដូចក្នុងហ្វេសប៊ុគបងក្តី។ ប្អូនលើកលែងអនុគ្រោះអោយបងគ្រប់ពេល។

បងក៏បានដឹងដែរចំពោះរឿងទិញផ្ទះ គឺប្អូនបានយកលុយពីគ្រួសារទៅបង់អោយបងស្រីនៅពេលដែលគាត់លើកគម្រោងធ្វើផ្ទះល្វែង។ គាត់ជាអ្នកកំណត់អោយប្អូនល្វែងកណ្តាល ហើយប្អូនក៏មិនបានអោយបងស្រីកំទេចផ្ទះវីឡាចាស់នោះដែរ។ ប្អូនគ្រាន់តែដឹងថា បងស្រីមានគម្រោងសាងសង់ផ្ទះល្វែង៣ល្វែងបូកជាមួយល្វែងចាស់១ល្វែង (៤ល្វែង) ហើយសល់ដីគឺគាត់គ្រោងសង់ខុនដូទុកចែកអោយកូនៗ។

សូមបងចិត្តត្រជាក់ៗ ហើយគិតគូរពិចារណាធ្វើអ្វីដែលល្អៗវិជ្ជមាន។ ប្អូនក៏អត់បានដឹងពីរឿងរាជក្រិតដកដំណែងបងដែរ។ ប្អូនចូលរួមសោកស្តាយផង។ សូមជូនពរបងជួបតែសេចក្តីសុខ និងសំណាងល្អ។

យើងចូលរួមកសាងអំពើល្អ​ ចែករំលកក្តីស្រឡាញ់​ និងស្នាមញញឹម​គ្រប់ទីកន្លែង។

ចុចទីនេះដើម្បីមើលប្រវត្តិរឿង ៖ លោក ថៃ នរៈសត្យា ហែករឿងអតីតភរិយាផិតក្បត់ ក្រោយទ្រាំលែងបាន