Messi សង្ឈឹមឈ្នះកាតា ក្នុងការប្រកួតចុងក្រោយនៃពូល B

0

Lionel Messi បាននិយាយថា ពួកគេអាចនឹងផ្តួលជម្រើសជាតិកាតាបាន នៅក្នុងការប្រកួតចុងក្រោយជម្រុះតាមពូល នៃពាន Copa America ។​
ក្រុមរបស់ Messi កំពុងប្រឈមបញ្ហាខ្លាំង ក្រោយពីរប្រកួត​ចាញ់ ១ និងស្មើជាមួយប៉ារ៉ាហ្គាយ នាព្រឹកមិញ ដែលជាហេតុអាចនឹងធ្លាក់ត្រឹមវគ្គជម្រុះ តាមពូលនេះ ។

ថ្វីបើ Messi អះអាងថា​នឹងឈ្នះទៅលើក្រុម Qata ប៉ុន្តែ​វាហាក់ដូចជាមិនគ្រប់គ្រាន់នោះ ។ Messi បាននិយាយថា ខ្ញុំបានឃើញក្រុមមានទំនុកចិត្ត ហើយយើងអាចនឹងឈ្នះការប្រកួតបន្ទាប់ ។ លោកបានបន្ថែមថា យើងត្រូវតែស្វះស្វែងកែលំអរក្រុម ។​

អាហ្សង់ទីនជាក្រុមមួយដែលមានពិន្ទុនៅបាតតារាង ដោយមានតែ ១ពិន្ទុក្នុដៃ កាតា មាន ១ពិន្ទុ ប៉ារ៉ាហ្គាយមាន ២ពិន្ទុ និង កូឡុំប៊ីមាន ៦ពិន្ទុ ស្ថិតនៅក្នុងពូល B ក្នុងចំណោម ២ប្រកួតកន្លងមក៕