ចាកចេញអស់៣ឆ្នាំហើយទីបំផុត Hummels ផ្លាស់មកលេងឲ្យក្លឹបចាស់របស់ខ្លួនវិញហើយ

0

កីឡាករខ្សែការពារអាល្លឺម៉ង់ឆ្នើម Mats Hummels នៅថ្ងៃពុធនេះបានចុះហត្ថលេខាជាផ្លូវការហើយក្នុងការផ្លាស់ទៅលេងឲ្យ Dortmund ជាផ្លូវការក្នុងតម្លៃខ្លួនប្រមាណជា៣៣លានផោនក្នុងរយៈពេលកុងត្រាប្រមាណជា៣ឆ្នាំ។

Hummels បានចាកចេញពីក្លឹប Dortmund អស់រយៈពេល៣ឆ្នាំហើយទៅលេងជាមួយនឹង Bayern Munich និងជួយក្លឹបយក្សនេះលើកពានជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកផង។ប៉ុន្តែចុងក្រោយកីឡាករខ្សែការពារវ័យ៣០ឆ្នាំរូបនេះក៏បានសម្រេចចិត្តត្រឡប់មករកក្លឹបចាស់ដែលគេធ្លាប់បានបង្ហាញប្រមាណជា៣០៩ប្រកួតជាមួយគ្នាកាលពីគ្រាចាស់។

ការបង្ហាញខ្លួនកាលពីរដូវកាលមុនឲ្យ Bayern Munich រូបគេចូលលេងបានតែ២០ប្រកួតប៉ុណ្ណោះដោយជម្រើសទី១គឺតែងតែត្រូវបានទៅលើកីឡាករខ្សែការពារបារាំង Lucas Hernandezដែលផ្លាស់មកពី Atletico Madrid ក្នុងតម្លៃខ្លួន៧២លានផោន៕

ប្រែសម្រួល:Lee