Fillip Luis នឹងសម្រេចចិត្តអនាគតនៅក្រោយបញ្ចប់ព្រឹត្តិការណ៍ Copa America

0

កីឡាករខ្សែការពារស្លាបឆ្វេងរបស់ប្រេស៊ីល Fillipe Luis បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថារូបគេនឹងប្រកាសអំពីអនាគតរបស់ខ្លួនជាមួយនឹងក្លឹប Atletico Madrid នៅក្រោយបញ្ចប់ព្រឹត្តិការណ៍ Copa America ជាមួយនឹងជម្រើសជាតិជាមុនសិន។

កុងត្រាកីឡាកររូបនេះជាមួយនឹងក្លឹប Atletico Madrid នឹងត្រូវបញ្ចប់ទៅនាថ្ងៃទី៣០ខែមិថុនាខាងមុខប៉ុន្តែកីឡាករដែលមានលេចឬព័ត៌មានថានឹងអាចផ្លាស់ទៅ Barcelona ឬ Flamengo តែមិនទាន់ធ្វើការបញ្ជាក់ច្បាស់ឡើយរហូតដល់ជួយជម្រើសជាតិចប់រួចរាល់សិន។

Luis វ័យ៣៣ឆ្នាំដែលជួយក្លឹបអស់រយៈពេល៩រដូវកាលមកហើយនោះបានបញ្ជាក់ថាទៀតថាក្លឹបAtletico Madridបានទុកទាំងជម្រើសបន្តលេងជាមួយនឹងក្លឹបនិងជម្រើសដើម្បីចាកចេញឲ្យខ្លួនរួចជាស្រេចហើយតាំងពីខែឧសភាមកម្ល៉េះ៕

ប្រែសម្រួល:Lee