Jose Mourinho និយាយមួយម៉ាត់នេះពីអនាគតធ្វើឲ្យក្លឹបទាំងឡាយភ្ញាក់ផ្អើលមិនស្ទើរឡើយ

0

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី១៩ខែមិថុនាបានសរសេរថាគ្រូបង្វឹករហ័សនាម The Special One លោក Jose Mourinho ចាប់តាំងតែពីត្រូវបានក្លឹបបិសាចក្រហម Man United បណ្តេញចេញកាលពីខែធ្នូនៅតែមិនទាន់បានសម្រេចចិត្តវិលត្រឡប់មករកអាជីពនេះវិញឡើយទាំងដែលក្លឹបមួយចំនួនកំពុងបង្ហាញចាប់អារម្មណ៍គ្រប់គ្នា។

អ្វីដែលស្ទើរមិនគួរឲ្យជឿនៅពេលចុងក្រោយនេះលោក Mourinho បែរជាធ្វើឲ្យក្លឹបទាំងឡាយនិងអ្នកគាំទ្រទាំងអស់មានភាពភ្ញាក់ផ្អើលទៅវិញដោយលោកបានបញ្ជាក់ថាមានបំណងចង់ធ្វើការជាគ្រូបង្វឹកជម្រើសជាតិជាជាងការត្រឡប់ទៅធ្វើការជាមួយនឹងក្លឹបទាំងឡាយ។

អតីតគ្រូបង្វឹកក្លឹបតោខៀវReal Madrid, Chelsea ធ្លាប់ជួយក្លឹបទាំងនោះលើកពានរង្វាន់អ៊ឺរ៉ុបនៅគ្រប់លីកទាំង៤កំពូលលើលោកដូចនេះបុរសខាងលើបានបញ្ជាក់ជាមូលហេតុដែលលោកបានសម្រេចចិត្តចង់សាកល្បងសមត្ថភាពនៅកម្រិតជាតិម្តង៕

ប្រែសម្រួល:Mr Lee