Atletico Madrid ព្យាយាមបោះទុនធំទិញ Joao Felix ពី Benfica

0

Atletico Madrid កំពុងធ្វើការក្រាញននៀលព្យាយាមល្បូងយកខ្សែប្រយុទ្ធឆ្នើមរបស់ ក្លិប Benfica មកកាន់ទឹកដី La Liga ។ថ្វីបើអ៊ីចឹងមែន ក្លិបលេខរៀងទី​២ នៃលីកអេស្ប៉ាញនារដូវកាលចាស់ នឹងប្រឈមមុខ​បន្តិចលំបាកក្នុងការផ្ទេរក៏ព្រោះតែកីឡាករ Joao Felix នេះកំពុងត្រូវបាន ក្លិបជាច្រើនទាក់ទាញយក។

Felix បានចូលរួមអាជីពដំបូងនៅ Porto ហើយក៏បានផ្លាស់ទៅកាន់ Benfica ក្រុម U17 ក្រោយពីបានបង្ហាញទម្រង់លេងយ៉ាងខ្លាំង​ជាមួយក្រុម ក៏ត្រូវបានឈុតធំហៅមកលេង ហើយកីឡាករ អាយុ​១៩ឆ្នាំនេះ រកបាន១៥គ្រាប់ បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ៩លើក ក្នុងចំណោម ២៦ ប្រកួត។

ក្លិប AT កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួស ក៏ព្រោះតែ Antoine Griezmann ចង់ចាកចេញពីទឹកដី អេស្ប៉ាញ ។ កីឡាករសញ្ជាតិបារាំង នេះបានព្យាយាមប្រកាសចាកចេញកាលពីខែឧសភា ។
ប្រភពព័ត៌មានរបស់ BBC បានចុះថា ពហុកីឡដ្ឋាន Los Rojiblancos នឹងព្យាយាមបោះទុន £107.5m ដើម្បីយកកីឡាករនេះមកកាន់ក្លិប។
ប្រសិនបើតម្លៃនេះកើតឡើងមែន ក្នុងទីផ្សារផ្ទេរកីឡាករ Felix នឹងក្លាយជាអ្នកទី​៥ មានតម្លៃក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele ៕