Man City ចង់បំបែកកំណត់ត្រាថ្មីរបស់ក្លិបទិញ Rodri ពី Atletico

0

Man City នឹងឈានដល់ដំណាក់កាលយល់ព្រមចំណាយថវិកាបំបែកកំណត់ត្រាក្លិបជាថ្មី £62.5 លានផោន ទិញខ្សែបម្រើ Rodri ពី Atletico Madrid ។​
កន្លងទៅ មេឃខៀវបានទិញ Mahrez ក្នុងតម្លៃ ៦០លានផោន ។​
Rodri អាយុ ២២ឆ្នាំ ត្រូវបានធៀបទៅនឹងកីឡាករ Sergio Busquets របស់ Barcelona ហើយក៏ជាគោលដៅរបស់ ម្ចាស់ពានលីកកំពូលអង់គ្លេស នារដូវកាលនេះ។

ប្រភពព័ត៌មាន Sky Sports បានចុះថា បានយល់ព្រមជួបជាមួយភ្នាក់ងារ​របស់កីឡាករខាងលើ ដើម្បីបំបែកកំណត់ត្រា របស់ Riyad Mahrez ។
ការចង់បានរបស់ Man City គឺត្រូវប្រឈមនឹងក្លិបពីរដែលចង់បានដូចគ្នា គឺ Bayern Munich និង Man Utd ៕