ក្លិប Real Madrid បានបើកយុទ្ធនាការធ្វើការផ្ទេរកីឡាករ Paul Pogba ហើយ ។
Zinedine Zidane នឹងផ្តល់តម្លៃ ៩០លានផោនជូនដល់ Pogba បើទោះបីជាគាត់ត្រូវបានក្លិបដាក់តម្លៃចេញចំនួន ១៥០លានផោន ។
បិសាចក្រហមបានទទូចថា កីឡាករបម្រើសញ្ជាតិបារាំងរូបនេះ មិនមែនសម្រាប់លក់នោះទេ ហើយរំពឹងថា គាត់នឹងបន្តលេងនៅ Old Traford នៅរដូវកាលក្រោយ។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃអាទិត្យ Pogba បានបញ្ជាក់ថា គាត់ចង់ទទួលបានការប្រជែងមួយដ៏ស្រស់ថ្លា បន្ទាប់ពីនៅលើទឹកដី Man Utd បីឆ្នាំ។
តម្លៃខាងលើ ត្រូវបានកំណត់ហើយ ដោយក្លិប Man Utd បានចំណេញតែ ១លានផោនប៉ុណ្ណោះ ក្នុងតម្លៃដែលផ្តល់ឲ្យ ៩០លានផោន ខណៈដែល កីឡាករនេះត្រូវបានទិញពី Juventus ក្នុងលក្ខណៈបំបែកកំណត់ត្រា កាលពីឆ្នាំ ២០១៦ ។
Ole Gunnar Solskjaer នឹងនាយករងប្រតិបត្តិក្លិប Ed Woodward កំពុងធ្វើការសម្រេចចិត្តឲ្យមានលក្ខណៈល្អ ប្រសើរមុនពេល ដែលកីឡាករ មកហ្វឹកហាត់នៅថ្ងៃទី១ ខែកក្កដា ៕