Home ព័ត៌មានកីឡា Bayer Leverkusen បន្តទិញបានខ្សែការពារពី Ajax

Bayer Leverkusen បន្តទិញបានខ្សែការពារពី Ajax

0

Bayer Leverkusen បានចុះហត្ថលេខាទិញយកកីឡាករ ខ្សែការពារ Daley Sinkgraven ពីក្លិប Ajax ។
ខ្សែការពារផ្នែកខាងឆ្វេងនេះ បានចុះកុងត្រា​ជាមួយក្លិបនៅលីគអាល្លឺម៉ង់ រហូតដល់ឆ្នាំ ២០២៣ ។ ក្រៅពីខ្សែការពាររូបនេះ ក្លិបក៏បាននាំយក កីឡាករ លេងក្នុងតំណែងបម្រើ Kerem Demirbay ពី Hoffenheim កីឡាករស្លាបប្រយុទ្ធ Moussa Diaby ពី PSG ។
សម្រាប់ខ្សែការពារខាងលើ មានអាយុ ២៣ឆ្នាំ បង្ហាញខ្លួនលេង ១១លើក កាលពីរដូវកាលមុន នឹងជួយឲ្យក្លិបឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ នៃពានយូហ្វាឆាមពាន៕

Previous articleReal Madrid ផ្តល់តម្លៃទិញ Pogba ឲ្យ Man Utd ចំណេញតែ ១លានផោន
Next articleឈីលី លត់សាម៉ូរ៉ៃជប៉ុន មិនឲ្យតដៃរួច​ក្នុងពូល C ពាន Copa America (មានវីដេអូខ្លី)