FRANK LAMPARD នឹងកំណត់ធ្វើការពិភាក្សាជាមួយលោក Roman Abramovich នៅលើកប៉ាល់ដែលមានតម្លៃថ្លៃ នាសប្តាហ៍នេះ ដើម្បីចរចារការងារក្នុងមុខតំណែងនៅទឹកដីតោខៀវ ។
គ្រូបង្វឹកក្លិប Derby កំពុងមានវិស្សមកាលនៅលើទឹកដីបារាំង ដោយបានរៀបចំផែនការស្រេចបាច់ ដើម្បីជួបសេដ្ឋីតោខៀវ នៅលើកប៉ាល់ Eclipse មានតម្លៃ ៣៨០លានផោន ។
ការណាត់ជួបនេះ ក្រោយពេលដែលលោក Sarri បានចែកផ្លូវជាមួយ Juventus ហើយក៏ជាឱកាសមួយបើកផ្លូវសម្រាប់អតីតកីឡាករឆ្នើមរូបនេះ វិលមកកាន់ទឹកដី Stamford Bridge ។
ថ្វីបើអ៊ីចឹងមែន ប៉ុន្តែ សេដ្ឋី Chelsea នឹងត្រូវចំណាយប្រាក់ ចូលខ្ទង់ លានផោន ចំណាយដល់ Derby ។
Jody Morris ជំនួយការលើទីលានរបស់ LAMPARD បាននិយាយថា យើងបានធ្វើវាឲ្យច្បាស់លាស់ចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺទៅលើ Frank នោះទេ នោះគឺអ្វីដែលយើង ចង់រក្សាគាត់រយៈពេលវែង។ ប្រសិនបើតោខៀវចង់បានគាត់ នោះតោខៀវ ត្រូវតែផ្តល់ជូននូវអ្វីដែលខាង Derby ចង់បាន៕