កាំភ្លើងធំឈានដល់ការចរចារយកខ្សែការពារវ័យក្មេង Saliba ធ្វើឲ្យមេឃខៀវ និង បិសាចក្រហមខកចិត្ត

0

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានឈានដល់កាចរចារទិញយក William Saliba ពីក្លិប Saint-Etienne ដែលជាកីឡាករ​លេងក្នុតំបន់ខ្សែការពារកណ្តាល មកកាន់ទឹកដីថ្មី Emirates ក្នុងកុងត្រាលេង ៥ឆ្នាំ។

Sunsport ត្រូវបានគេរាយការណ៍ថា កាំភ្លើងធំបានព្យាយាមប្រកួតប្រជែងជាមួយមេឃខៀវ ដើម្បីទិញកីឡាករ អាយុ ១៨ឆ្នាំរូបនេះ។ ក្នុងនោះដែរ Foot Mercato បានចុះផ្សាយថា ក្លិបដែលមានមូលដ្ឋាននៅខាងជើងទីក្រុងឡុងដ័ បានឈានដល់ការចុះកិច្ចព្រមព្រៀង​ជាមួយកីឡាកររួចរាល់។
វាត្រូវបានគេជឿជាក់ថា តម្លៃខ្លួនរបស់ William Saliba មានទំហំទឹកប្រាក់ ២៥លានផោន ដើម្បីឲ្យមានការចាកចេញយ៉ាងស្រួលពី ពហុកីឡដ្ឋាន Stade Geoffroy-Guichard ។

ការទិញកីឡាករវ័យក្មេងខាងលើ របស់កាំភ្លើងធំគឺដើម្បីជំនួសតំណែង Laurent Koscielny ដែលបច្ចុប្បន្នមានអាយុ ៣៣ឆ្នាំ ដោយដាក់គោលដៅ ចេញពីក្លិប ទៅចូលរួមជាមួយ Borussia Dortmund ។
ការចរចារនេះ បានធ្វើឲ្យ មេឃខៀវ និងបិសាចក្រហម ដែលចង់បាន គឺព្យាយាមដកចិត្តសំឡឹងមើលខ្សែការពារថ្មី ៕