បិសាចក្រហមអាចនឹងបង្ខំចិត្តផ្តល់កញ្ចប់ប្រាក់ធំ ជូន Marcus ដើម្បីបញ្ចៀសការខកចិត្ត

0

Man Utd នឹងត្រូវបានបង្ខំចិត្ត​ចំណាយជូន Marcus Rashford £350,000 ក្នុងមួយសប្តាហ៍ ដើម្បីបញ្ចៀសការខកចិត្ត ចង់បានរបស់ Real Madrid និង Barcelona ។​

កីឡាករអាយុ ២១ឆ្នាំ បានស្ថាបនាខ្លួនឯង ក្លាយជាកីឡាករខ្សែប្រយុទ្ធលេខ ១ក្រោមការដឹកនាំលេងរបស់លោក Ole Gunnar Solskjaer​ ។
កីឡាករវ័យក្មេងនេះត្រូវបានក្លិបយក្សអេស្ប៉ាញពីរ​ចាប់អារម្មណ៍ ដែលជាហេតុកំពុងធ្វើឲ្យបិសាចក្រហមជ្រួលចិត្តខ្លាចបាត់បង់ ។

បើតាមប្រភពបានបញ្ជាក់ថា បិសាចក្រហមមិនចង់ឲ្យ Marcus ចាកចេញនោះទេ ។
បើនិយាយពីតម្លៃខ្លួនAlexis Sanchez មានទឹកប្រាក់ £505,000 នៅក្លិបបិសាចក្រហម ដូច្នេះ សម្រាប់ Marcus ក៏នឹងត្រូវមានតម្លៃខ្លួន ប្រហាក់ប្រ ហែលនេះដែរ ថ្វីបើកន្លងមកបានប្រកាសថាសប្បាយរីករាយដែល Ole ផ្តល់ឱកាសធំ ៕