PSG បានត្រៀមខ្លួនរួចរាល់ហើយដើម្បីលក់កីឡាករ Neymar ក្នុងតម្លៃ 198 លានផោន ឲ្យចាកចេញពីក្លិបនារដូវកាលនេះ។
សារព័ត៌មាន L’Equipe បានលើកឡើងថា តារាបាល់ទាត់របស់ប្រេស៊ីលនឹងត្រូវលក់ចេញ ប្រសិនបើពួកគេទទួលបានការដេញថ្លៃ។
ការលក់ចេញនេះដែរ ក៏ព្រោះតែប្រធានក្លិបលោក Nasser Al’Khelaifi ចង់បណ្តេញភាពល្បីអួតអាង ក្នុងក្លិប ចេញ។
ប្រធានក្លិប PSG បានប្រាប់ France Football ថា កីឡាករត្រូវតែទទួលខុសត្រូវច្រើនជាងមុន ហើយវាក៏ត្រូវតែមានភាពខុសគ្នាទាំងស្រុង។ ពួកគេត្រូវធ្វើការងារច្រើន ហើយពួកគេមិនមែនមកទីនេះដើម្បីផ្គាប់ចិត្តខ្លួនឯងនោះទេ។ ប្រសិនបើពួកគេមិនយល់ស្របនោះ ទ្វាររងចាំបើក ហើយខ្ញុំមិនចង់ឃើញឥរិយាបថល្បីក្នុងក្លិបនោះទេ។
តារាបាល់ទាត់ដែលបានផ្ទេរពី Barcelona កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ១៩៨ លានផោន បច្ចុប្បន្នកំពុងរងនូវបញ្ហារបួសកជើង ៕