Man United នៅរដូវក្តៅនេះនៅតែមិនទាន់អាចរកកីឡាករជើងខ្លាំងមកបំពេញចន្លោះប្រហោងនៅតំបន់ការពាររបស់ខ្លួនបាននៅឡើយខណៈដែលការព្យាយាមចចារទិញកីឡាករឆ្នើមរបស់ Leicester Ctiy កីឡាករ Harry Maguire នៅតែបន្តដោយមានការជ្រៀតជ្រែកប្រជែងផងដែរអំពីម្ចាស់ជើងឯកអង់គ្លេស Man City ។
តែទោះបីជាយ៉ាងក្តីមួយរយៈចុងក្រោយនេះលោក Woodward ទំនងដូចជាផ្តល់ឱកាសឲ្យលោក Solkjare ក្នុងការធ្វើការងារដោះដូរកីឡាករដោយក្នុងនោះក្លឹបទើបតែទិញបានខ្សែប្រយុទ្ធស្លាប Daniel James ក្នុងតម្លៃខ្លួន១៨លានផោន។ក្លឹបត្រូវបានគេដឹងថានឹងត្រៀមលុយដល់ទៅ៨០លានផោនដើម្បីធ្វើការចចារម្តងទៀតជាមួយនឹងLeicester Cityដើម្បីទិញយកMaguireឲ្យបាននៅរដូវក្តៅនេះ។
ទោះបីជាMan Cityក៏ចាំបាច់ត្រូវការខ្សែការពារម្នាក់ដើម្បីមកជំនួស Kompany ដែលត្រូវចាកចេញនោះពិតមែនប៉ុន្តែក្លឹបនេះហាក់មិនមានបំណងចាយលុយដល់កម្រិតនេះឡើយហើយប្រហែលជាទុកឱកាសនេះទៅឲ្យMan Unitedជាមិនខាន៕
ប្រែសម្រួល:Lee