បើ Lampard មក Chelsea មែនវិរៈបុរសម្នាក់ទៀតដែលនឹងអាចមកជួយក្លឹបតែមិនមែន Terry ឡើយ

0

រហូតមកដល់សប្តាហ៍នេះហើយគ្រូបង្វឹកលោក Sarri ត្រូវបានប្រកាសជាផ្លូវការហើយថានឹងត្រូវចាកចេញពីតោខៀវ Chelsea ទៅកាន់ប្រទេសអ៊ីតាលីវិញជាមួយនឹង Juventus ទាំងដែលកុងត្រារបស់លោកនៅសល់រយៈពេល២ឆ្នាំក្តី។

នេះមានន័យថាតំណែងគ្រូបង្វឹកក្លឹបបច្ចុប្បន្នគឺនៅទំនេរនៅឡើយទាំងដែលលោក Zola អតីតកីឡាករនៅតែមានឈ្មោះជាជំនួយការគ្រូបង្វឹកនៅឡើយដែរ។ព័ត៌មានជាច្រើនបានបន្តអះអាងថាលោក Frank Lampard នឹងត្រូវមកជំនួសតំណែងនេះទោះបីជាទើបមានបទពិសោធដំបូងជាគ្រូបង្វឹកជាមួយនឹងក្លឹបDerby Countyបានតែមួយរដូវកាលក្តី។

ប្រភពចេញផ្សាយនៅអង់គ្លេសក៏បានសរសេរថាប្រសិនបើ Lampard ប្រាកដជាអាចមកធ្វើការនៅ Stamford Bridge មែននោះបុរសរូបនេះនឹងនាំវិរៈបុរសក្លឹបម្នាក់ទៀតមកធ្វើជាជំនួយការរបស់ខ្លួនតែមិនមែនជា Terry ឡើយគឺអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Dider Drogba ឯណោះវិញទេ៕

ប្រែសម្រួល:Lee