Arsenal នឹងងាកមករកឱកាសលក់ Ozil ម្តងទៀតដើម្បីប្រមូលយកលុយមួយចំនួនសម្រាប់កីឡាករចំណូលថ្មី

0

កាំភ្លើងធំ Arsenal ដែលនឹងមិនមានឈ្មោះក្នុងការប្រកួតប្រជែង Champion League នារដូវកាលក្រោយនោះកំពុងស្វះស្វែងខ្លាំងក្នុងការទិញយកកីឡាករចំណូលថ្មីមកពង្រឹងក្លឹបសាជាថ្មីត្រៀមរដូវកាលថ្មីចូលមកដល់នាខែសីហាខាងមុខប៉ុន្តែជឿជាក់ថាកំពុងជួបបញ្ហាកញ្ចប់លុយដើម្បីចំណាយ។

លោក Emery កន្លងមកត្រូវបានក្លឹបផ្តល់កញ្ចប់ប្រាក់បន្ថែមតែ៤០លានផោនប៉ុណ្ណោះដើម្បីធ្វើការដោះដូរកីឡាករនៅក្នុងក្លឹបដែលនេះមានន័យថាដាច់ខាតក្លឹបត្រូវតែលក់កីឡាករដែលមិនសាកសមនឹងក្លឹបចេញដើម្បីប្រមូលលុយយកមកវិញ។ក្នុងនោះកីឡាករដំបូងគេដែលលោក Emery នឹងត្រូវពិចារណានោះគឺគេចមិនផុតពី Mesut Ozil ដែលជាកីឡាករមានប្រាក់កម្រៃថ្លៃជាងគេរបស់ក្លឹបនោះឡើយ។

ក្រោយការមកដល់កាំភ្លើងធំ Arsenal កីឡាកររូបនេះហាក់មិនសូវបានបង្ហាញទំរង់លេងល្អឡើយជាក់ស្តែងរដូវកាលកន្លងទៅគេអាចបង្ហាញខ្លួនបានតែ២៨ដងរកគ្រាប់បាល់បានតែ៦គ្រាប់រីឯចំណាយរបស់ក្លឹបសម្រាប់គេវិញគឺប្រមាណជា១៨,២លានផោនក្នុងមួយឆ្នាំឬ៣៥ម៉ឺនផោនក្នុងមួយឆ្នាំ៕

ប្រែសម្រួល:Lee