Eden Hazard បានធ្វើការសាទរចំពោះ Kylian Mbappe និង Paul Pogba ដែលកីឡាករទាំងពីរកំពុងមានទំនាក់ទំនងជាមួយក្លិប Real Madrid ប៉ុន្តែលោកអះអាងថាលោកមិនមែនមកទីនេះនិយាយពីការផ្ទេរកីឡាករទាំងពីរនេះឡើយ។
Hazard បានបង្ហាញខ្លួនជាផ្លូវការនៅលើទឹកដីអធិរាជស នាថ្ងៃព្រហស្បត្តិ៍ ដោយផ្លាស់ពីតោខៀវក្នុងតម្លៃ ១៣០លានផោន ។
Mbappe តារារបស់ PSG និង Pogba តារារបស់ Man Utd ដោយកីឡាករទាំងពីរកំពុងមានទំនាក់ទំនងជាមួយ Real Madrid ស្របពេលដែល លោក Zinedine Zidane កំពុងស្ថាបនាក្រុមឡើងវិញ។
ទន្ទឹមជាមួយគ្នានេះដែរ Hazard បានបង្ហាញចំណាប់អារម្មណ៍តិចតួចចំពោះការផ្ទេរនេះ ដោយត្រឹមតែលើកឡើងថា កីឡាករទាំងពីរនេះជាកីឡាករ ។
ខ្សែប្រយុទ្ធថ្មីរបស់ Real Madrid បានលើកឡើងថា ខ្ញុំមកទីនេះមិនមែនពិភាក្សាការផ្ទេរកីឡាករនោះទេ តែខ្ញុំមកលេងជាមួយកីឡារឆ្នើម នៅទីនេះមានកីឡាករថ្មីរួចរាល់ហើយ ហើយមានពេលខ្លះយើងត្រូវតែសម្របខ្លួន។ វាជាការពិតណាស់ដែលយើងបានលេងជាមួយអ្នកល្អបំផុត ហើយបុរសដែលអ្នកបើកលើកឡើងនោះ គឺជាអ្នកទាំងពីរខាងលើ ហើយខ្ញុំមិនមែនជាអ្នកសម្រេចចិត្តលើរឿងនោះទេ។
បច្ចុប្បន្ននេះ Real Madrid បានទិញកីឡាករ Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo Goes មុនរដូវកាល 2019-20 បានសម្រេចជាស្ថាពរ ៕