Man Unite ប្រុងឆក់យក Griezmann នៅនាទីចុងក្រោយចេញពី Barcelona

0

ប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយនៅអង់គ្លេសបានសរសេរថាក្នុងពេលដែលការផ្ទេរខ្លួនរបស់កីឡាករបារាំង Antoine Griezmann ទៅកាន់ក្លឹប Barcelona មិនត្រូវបានធ្វើឡើងជាផ្លូវការនោះលោក Solkjaer បាននឹងកំពុងត្រៀមលុយកញ្ចប់ដ៏ធំមួយដណ្តើមកីឡាកររូបនេះនៅនាទីចុងក្រោយ។

ការផ្ទេរទៅកាន់ក្លឹបយក្សអេស្បាញ Barcelona គឺនៅស្ថិតនៅក្នុងភាពស្រពិចស្រពិលដោយកន្លងមកមានការធ្វើពហិកាពីសំណាក់កីឡាករសំខាន់របស់ Barcelona មិនចង់ឲ្យមានការផ្ទេរកីឡាកររូបនេះមកកាន់ទឹកដី Camp Nou ឡើយដែលវាបានក្លាយទៅជាឱកាសសម្រាប់ក្លឹបធំៗដែលប្រាថ្នាចង់បានរូបគេក្នុងនោះជាពិសេសគឺបិសាចក្រហម Man Unitet។

ប្រភពដដែលបានសរសេរទៀតថាបិសាចក្រហមក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក Solkjaer បានត្រៀមកញ្ចប់លុយបំបែកកំណត់ត្រាក្លឹបគឺប្រមាណជា៩៥លានផោនដើម្បីធ្វើការស្នើទៅកាន់ក្លឹប Atletico Madrid សុំទិញខ្សែប្រយុទ្ធបារាំងរូបនេះ៕

ប្រែសម្រួល:Lee