ក្រុមជម្រើសជាតិ Serbia បានធ្វើការដកតំណែងគ្រូបង្វឹកMladen Krstajic បន្ទាប់ពីមានការខកចិត្តជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2020 ដោយចាញ់ក្នុងលទ្ធផល 5-0 កាលពីថ្ងៃទី៨ ខែមិថុនា ។
ទោះបីជាសៀប៊ែរ មានក្តីរំភើបរីករាយដែលមានតារាបាល់ទាត់ឆ្នើមចូលរួម Luka Jovic , Dusan Tadic ប៉ុន្តែលទ្ធផល ដ៏អាម៉ាសក៏បានកើតឡើង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Mladen Krstajic ។
ថ្វីបើការប្រកួតកាលពីថ្ងៃច័ន្ទ Serbia បានយកឈ្នះ Lithuania ក្នុងលទ្ធផល 4-1 ប៉ុន្តែវាមិនគ្រប់គ្រាននោះទេសម្រាប់ Mladen Krstajic សង្គ្រោះ ក្រុម ដោយក្រុមជម្រើសជាតិដែលខ្លួនគ្រប់គ្រងស្ថិតនៅតំណែងលេខរៀងទី៣ ក្នុងគ្រុប B នៃវគ្គជម្រុះតាមពូល។
សហព័ន្ធបាល់ទាត់សៀប៊ែរ បានធ្វើសេចក្តីថ្លែងការថា ក្រុមបាល់ទាត់ជម្រើសជាតិបានបញ្ចប់កុងត្រាជមួយ Mladen Krstajic
“យើងសូមថ្លែងអំណរគុណដល់ Krstajic ចំពោះការខិតខំប្រឹងប្រែងរបស់គាត់និងជាពិសេសលើសមិទ្ធផលកន្លងមកយើងសូមជូនពរគាត់ឱ្យជួបរឿងល្អក្នុងពេលអនាគត” ។