វិរៈបុរសប្រេស៊ីលរូបនេះអាងថាប្រេស៊ីលនឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ Copa America ទោះគ្មាន Neymar

0

អតីតកីឡាករខ្សែការពារឆ្នើម Cafuនិងជាសមាជិកម្ចាស់ជើងឯកពានរង្វាន់ World Cup ពីររបស់ប្រទេសប្រេស៊ីលកាលពីពេលថ្មីៗនេះបានលើកឡើងថាក្រុមជម្រើសជាតិប្រេស៊ីលមានទេពកោសល្យគ្រប់គ្រាន់ក្នុងការប្រជែងការប្រកួតទាំងឡាយដោយគ្មានវត្តមានរបស់ Neymar និងជាពិសេសក្នុងពេលដែលខ្លួនមានឈ្មោះជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America ។

ឱកាសរបស់ប្រេស៊ីលក្នុងការឈ្នះពានរង្វាន់ដ៏ចាស់ជាងគេលើពិភពលោកជាលើកទីប្រាំបួនបានទទួលរងនូវការខកចិត្តមួយកាលពីសប្តាហ៍មុននៅពេលដែលកំពូលកីឡាករល្អបំផុតលើលោក Neymar ត្រូវបានគេដកចេញពីឈ្មោះនៃការប្រកួតដោយសារតែរបួសកជើង។

ជាក់ស្តែងនៅក្រោយវត្តមានរបស់ Neymar ប្រេស៊ីលនៅមានវត្តមានរបស់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ David Neres, Richarlison និង Gabriel Jesuដែលពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីបំពេញនូវចន្លោះប្រហោងដែលមានដោយសារររបួសរបស់Neymarនេះបើតាមការអះអាងបញ្ជាក់របស់លោក Cafuរូបនេះ៕

ប្រែសម្រួល:Lee