ខ្សែបម្រើប្រេស៊ីល Arthur ក្រោយរបួសក្បាលជង្គង់កាលពីប្រកួតចុងក្រោយមិត្តភាពជាមួយនឹងប្រទេសហុងឌុយរ៉ាសមកបានត្រឡប់មកចូលហ្វឹកហាត់វិញហើយប៉ុន្តែត្រូវបានគេមើលឃើញថាមិនទាន់អាចធ្វើសកម្មភាពបាន១០០ភាគរយដូចមុនរបួសឡើយ។
ការបង្ហាញខ្លួននៃកីឡាករវ័យ២២ឆ្នាំរូបនេះបានធ្វើឲ្យប្រេស៊ីលមានភាពធូរស្រាលឡើងវិញអំពីក្តីបារម្ភក្នុងការចន្លោះប្រហោងតំបន់បម្រើប្រយុទ្ធក្នុងការប្រកួតនៅព្រឹត្តិការណ៍ Copa America ខាងមុខទោះបីជា Arthur ត្រូវបានគេជឿជាក់ថានឹងមិនអាចបង្ហាញវត្តមានសម្រាប់ការប្រកួតដំបូងក្នុងពានរង្វាន់ជាមួយនឹងក្រុមបូឡាវីនាយប់ថ្ងៃសុក្រនេះឡើយ។
គួរឲ្យដឹងដែរថាជម្រើសជាតិប្រេស៊ីលនឹងស្ថិតនៅក្នុងគ្រុបAប៉ះនឹងក្រុមប៉េរូប្រទេសវេណេស៊ុយអេឡាផងដែរក្នុងការប្រកួតដែលស្ថិតនៅក្នុងទីក្រុងចំនួន៥របស់ប្រទេសគិតចាប់ពីថ្ងៃទី១៤ខែមិថុនាដល់ថ្ងៃទី៧ខែកក្កដា៕
ប្រែសម្រួល:Lee