Man United រដូវក្តៅនេះអនុញ្ញាតិឲ្យកីឡាករសរុប១៥នាក់ចេញពីក្លឹប

0

ក្លឹបបិសាចក្រហម Man United នៅថ្ងៃសៅរ៍នេះបានធ្វើការប្រកាសជាផ្លូវការហើយថាកីឡាកររបស់ខ្លួនចំនួន១៥នាក់នឹងត្រូវចាកចេញពីក្លឹប ក្នុងនោះបូករួមទាំង Ander Herrera និង Antonio Valencia ផងដែរ។

ក្នុងនោះយុវជនឆ្នើមល្បី២រូបផងដែរដែលបានសម្រេចចិត្តចាកចេញដូចជាJames WilsonនិងMatty Willock។Herreraត្រូវបានប្រកាសមុននេះទៅហើយថានឹងត្រូវចាកចេញទៅលេងនៅបារាំងជាមួយនឹង PSG ក្រោយផ្លាស់មកពីអេស្បាញកាលពីឆ្នាំ ២០១៤ និងបានជួយក្លឹបលើកពាន FA Cup, League Cupនិង Europa League ផងដែរ។

Valencia ប្រធានក្រុមដែលបានបង្ហាញខ្លួនបានតែ៨ដងកាលពីរដូវកាលកន្លងទៅនោះក៏បានសម្រេចចិត្តចាកចេញដោយក្រោយប្រកួត៣៣៨ដងរកគ្រាប់បាល់បាន២៥គ្រាប់និងជួយក្លឹបលើកពាន Premier League, Europa League, FA CupនិងLeague Cup៕

ប្រែសម្រួល:Lee