Li Ke កីឡាករដូរសញ្ជាតិរបស់ជម្រើសជាតិចិនស៊ុតបញ្ចូលទីពេលបង្ហាញខ្លួនដំបូងភ្លាម

0

Li Ke បានក្លាយជាកីឡាករបាល់ទាត់ដែលបានផ្លាស់ប្តូរសញ្ជាតិដំបូងបំផុតដែលបានលេងក្នុងជម្រើសជាតិនៃប្រទេសចិនខណៈដែលក្រុមម្ចាស់ផ្ទះបានផ្តួលហ្វីលីពីនក្នុងលទ្ធផល២ទល់នឹង០ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃសុក្រ។

Li Keបានចាប់ផ្តើមជាកីឡាករ១១នាក់ដំបូងសម្រាប់ចិនហើយលេងបាន៥៥ នាទីពេញនៅក្នុងការបង្ហាញខ្លួនជាលើកដំបូង។ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះបានទទួលការទះដៃអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាចំនួន៤០០០០នាក់។

អតីតកីឡាករអង់គ្លេសវ័យក្មេងរូបនេះដែលដំបូងត្រូវបានគេដាក់ឈ្មោះថា Nico Yennaris មុនពេលចូលរួមជាមួយក្លឹបចិនប៉េកាំង Guo’an ។គាត់បានសម្រេចចិត្តផ្លាស់ប្តូរសញ្ជាតិរបស់គាត់ហើយក្លាយជាកីឡាករបាល់ទាត់ប្តូរសញ្ជាតិដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសចិន៕
ប្រែសម្រួល៖ Mr Lee