Arsenal ចង់បានកីឡាករ២០លានផោនម្នាក់របស់ PSG តែកីឡាករផ្ទាល់គឺជាអ្នកគាំទ្រផ្កាប់មុខរបស់ Man United

0

ប្រភពព័ត៌មានដែលចេញផ្សាយនៅក្នុងប្រទេសអង់គ្លេសបានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal នៅសប្តាហ៍នេះបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើខ្សែការពារម្នាក់របស់ក្លឹប PSG ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថាមានតម្លៃខ្ទង់ប្រហែលជា២០លានផោន។

កីឡាករខ្សែការពារស្លាបស្តាំសញ្ជាតិអាល្លឺម៉ង់ Thomas Meunier វ័យ២៧ឆ្នាំត្រូវបាននិយាយថានឹងអាចផ្លាស់មកលេងនៅអង់គ្លេសជាមួយនឹងក្លឹបកាំភ្លើងធំដើម្បីជំនួសតំណែងរបស់កីឡាករ Stephan Lichsteiner ដែលនឹងត្រូវផ្លាស់ទៅលេងជាមួយ Juventus ដោយមិនមានតម្លៃខ្លួន។

តែអ្វីដែលជាឧបសគ្គរបស់ Arsenal នៅពេលនេះនោះគឺថាក្លឹបបិសាចក្រហម Man United ក៏បានបង្ហាញពីចំណាប់អារម្មណ៍ជាមួយនឹងខ្សែការពាររូបនេះដែរហើយកាន់តែយ៉ាប់ជាងនេះសម្រាប់លោក Unai Emery នោះគឺថាកីឡាករផ្ទាល់ធ្លាប់បានអះអាងហើយថារូបគេគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់ជាមួយនឹងក្លឹបបិសាចក្រហម Man United ជាយូរណាស់មកហើយ៕

ប្រែសម្រួល:Lee